ដំបូងនិយាយបន្តិចអំពីក្រុមហ៊ុន
olymp trade

Olymp Trade គឺជាឈ្មួញកណ្តាលទិញលក់ binary options អនឡាញដែលស្ថិតក្នុងប្រទេសរុស្សី។ ពួកគេគឺគ្រប់គ្រងដោយក្រុមហ៊ុនចំនួនពីរទៀតគឺ Smartex International Limited និង Wallfort Limited។ Smartex International បានចុះឈ្មោះនៅ Seychelles (លេខអជ្ញាបណ្ណ 144540) ចំនែកឯ Wallfort Limited វិញគឺបានចុះឈ្មោះនៅ Cyprus (លេខអជ្ញាបណ្ណ HE364695)។ បង្កើតឡើងក្នុងឆ្នាំ2014 ពួកគេគឺជាឈ្មួញកណ្តាលមួយដែលថ្មីថ្មោងដែរមកពីប្រទេសរុស្សី។

នៅខែកុម្ភៈឆ្នាំ២០១៦ Olymp Trade បានក្លាយទៅជាសមាជិកនៃ International Financial Commission (FinaCom) ហើយត្រូវបានផ្តល់ជូននូវលិខិតបញ្ជាក់សមាជិកមួយ។ ក្នុងនាមជាអ្នកត្រួតពិនិត្យភាគីទ៣ តួនាទីរបស់ FinaCom គឺផ្តល់ជូននូវសុវត្ថិភាពដល់អ្នកទិញលក់ពីក្នុងឈ្មួញកណ្តាល់បោកប្រាស់ទាំងឡាយ។ Olymp Trade ក៏ត្រូវបានត្រួតពិនិត្យដោយ financial market relations regulation center (FMRRC) ផងដែរ។ FMRRC គឺជាអ្នកត្រួត ពិនិត្យ មិនរកប្រាក់ចំនេញមួយដែលមានទីតាំងនៅប្រទេសរុស្សី។

Olymp Trade: ជាឈ្មួញកណ្តាលបោកប្រាស់ឬត្រឹមត្រូវ?

ការដែលមានការចុះឈ្មោះនិងត្រួតពិនិត្យត្រឹមត្រូវគឺជាកត្តាចំបងមួយក្នុងការវិនិច្ឆ័យថាឈ្មួញកណ្តាលនេះជាក្រុមបោកប្រាស់ឬក្រុមការងារត្រឹមត្រូវមួយ។ ក្នុងនាមជាអ្នកទិញលក់ អ្នកតែងតែចង់បានការធានាដល់ទឹកប្រាក់របស់អ្នក ហើយរាល់បញ្ហាដែលនឹងអាចជួបប្រទះនៅពេលធ្វើការទិញលក់គឺបានដោះស្រាយបានត្រឹមត្រូវ។ OlympTrade គឺត្រូវបានគ្រប់គ្រងដោយផ្ទាល់ពី FMRRC និង FinaCom។ នេះបង្ហាញអោយឃើញថាឈ្មួញកណ្តាល់នេះពិតជាបានធ្វើការច្រើនដើម្បីអាចទទួលបានភាពជឿជាក់បែបនេះ។

យ៉ាងណាក្តី ដោយសារតែ FMRRC ផ្តោតសំខាន់ខ្លាំងទៅលើការត្រួតពិនិត្យឈ្មួញកណ្តាលដែលធ្វើអាជីវកម្មក្នុងប្រទេសរុស្សី សំនួរសួរថាតើការជឿជាក់នេះអាចនឹងមានសុពលភាពដូចអ្វីដែលផ្តល់ជូនដោយ CySEC ឬ ASIC បានទេ? នៅក្នុងការត្រួតពិនិត្យរបស់យើងទៅលើឈ្មួញកណ្តាលនេះ យើងបានប្រទះឃើញការស្នើសុំមួយបានធ្វើឡើងដោយក្រុមការងាររបស់ឈ្មួញកណ្តាលនេះក្នុងការដាក់ពាក្យសុំលិខិតបញ្ជាក់ពី CySEC។ ប៉ុន្តែរហូតដល់ពេលបច្ចុប្បន្ន យើងដូចជាមិនទាន់បានឃើញពួកគេនិយាយពីការទទួលស្គាល់ដោយរដ្ឋអំនាចដែលប្រសើរជាងនេះនោះទេ។

ក្នុងនាមជាសមាជិករបស់ FinaCom គឺជាចំនុចល្អមួយដែលបង្ហាញថា Olymp Trade គឺឈ្មួញកណ្តាលត្រឹមត្រូវមួយ។FinaCom ផ្តល់ជូនដលអ្នកទិញលក់ទាំងអស់នូវការជំនួយផ្លូវច្បាប់ក្នុងករណីដែលអ្នកទិញលក់ណាមួយបានដាក់ពាក្យបណ្តឹងទៅកាន់ឈ្មួញកណ្តាលណាមួយដែលបានចុះឈ្មោះជាមួយគេ។ អ្នកទិញលក់នឹងអាចទទួលបានរហូតដល់ $20,000 ពី Compensation Fund ក្នុងករណីដែលពាក្យបណ្តឹងរបស់គេឈ្នះ។ ក្នុងនាមជាអ្នកទិញលក់ អ្នកប្រាកដជាចង់អោយទឹកប្រាក់ដែលលោកអ្នកដាក់ចូលត្រូវបានធានា ហើយអាចទាមទារយកមកវិញបានក្នុងករណីដែលឈ្មួញកណ្តាលមានបញ្ហា។

ពួកយើងតែងតែផ្តល់យោបល់អោយលោកអ្នកចាប់ផ្តើមការទិញលក់របស់អ្នកតាមរយៈឈ្មួញកណ្តាលដែលមានច្បាប់ត្រឹមត្រូវ ព្រោះហានិភ័យក្នុងការបាត់បង់ទឹកប្រាក់អ្នកគឺមានតិច។

olymptradeតើមានអ្វីដែលធ្វើអោយ OlympTrade ពិសេសជាងគេ?

ចំនុចមួយដែលធ្វើអោយ Olymp Trade ពិសេសជាងគេនោះគឺសមាជិកភាពរបស់គេជាមួយ FinaCom។ តួនាទីចំបងរបស់ FinaCom គឺត្រួតពិនិត្យសមាជិករបស់គេដើម្បីការពារវិនិយោគទុនរបស់អ្នកទិញលក់ទាំងឡាយ។ ប្រសិនបើអ្នកដាក់ពាក្យ បណ្តឹង ទៅកាន់ក្រុមការងាររបស់ Olymp Trade ហើយវាមិនបានដោះស្រាយក្នុងរយៈពេល១៤ថ្ងៃ នោះអ្នកមានសិទ្ធក្នុងការទាក់ទង FinaCom ដើម្បីអោយគេចូលរួមដោះស្រាយអោយ។ ចំនុចនេះធានាថារាល់ពាក្យបណ្តឹងរបស់អតិថិជននឹងត្រូវបានដោះស្រាយបានរហ័យនិងប្រកបដោយវិជ្ជាជីវៈ។

Olymp Trade ក៏ផ្តល់ជូនផងដែរនូវលទ្ធភាពអាចប្រើប្រាស់គណនីសាកល្បងបានតាមរយៈទឹកលុយសិប្បនិម្មិត RUB 10,000។ ចំនុចនេះនឹងជួយអោយអ្នកមានភាពងាយស្រួលក្នុងការរៀនទិញលក់នៅលើកម្មវិធីរបស់គេដោយមិនខ្លាចបាត់បង់លុយពិតប្រាកដ។ អតិថិជនក៏អាចចូលទៅកាន់វេទិកាទិញលក់នេះតាមរយៈទូរស័ព្ទដៃបានផងដែរ មានន័យថាពួកគេអាចធ្វើការទិញលក់បានស្ទើរតែពីគ្រប់ទីកន្លែង។

ប្រសិនបើអ្នកបើកគណនីលុយពិតវិញនោះ លោកអ្នកអាចធ្វើការទិញបានចាប់ពីតម្លៃ $1ឡើងទៅ។ អ្នកមិនចាំបាច់ប្រថុយទឹកលុយច្រើនក្នុងការទិញលក់នោះទេ វាអាចជួយអ្នកគ្រប់គ្រងគណនីអ្នកបានល្អជាងមុន។

តើអ្វីទៅជាចំនុចខ្វះខាតរបស់ Olymp Trade?

ចំនុចមួយដែលពួកយើងសង្កេតឃើញនោះគឺភាពខ្វះខាតនៃចំនួនទ្រព្យសកម្មដែលអាចជួញដូរបានក្នុងកម្មវិធីរបស់គេ។ សរុបមាន១៣មុខ ហើយក្នុងនោះមានតែការជួញដូរ currency pairs និង commodities នោះទេ។ យើងក៏យល់ថាការដែលពួកគេត្រូវបានគ្រប់គ្រងដោយ FMRRC ក៏អាចជាផលវិបាកមួយដែរ ដោយសារតែអាជ្ញាធរមួយនេះសង្កត់ធ្ងន់តែលើឈ្មួញកណ្តាល ដែលផ្តល់សេវាកម្មដល់ប្រជាជនរុស្ស៊ីប៉ុណ្ណោះ។

តើអ្នកគួរតែបើកគណនីទិញលក់ជាមួយ Olymp Tradeដែរឬទេ?

Olymp Trade ផ្តល់ជូននូវចំនុចពិសេសៗជាច្រើនដែលធ្វើអោយវាសមនឹងប្រើប្រាស់។ បន្ទាប់ពីបង្កើតគណនីរួច លោកអ្នកអាចធ្វើការសាកល្បងទិញលក់តាមរយៈគណនីសាកល្បងដែលមានទឹកប្រាក់សិប្បនិម្មិតចំនួន RUB 10,000។ នេះមានន័យថាលោកអ្នកមិនចាំបាច់ចាប់ផ្តើមបានទាល់តែប្រើលុយពិតប្រាកដនោះទេ។

ចំនួនទឹកប្រាក់តិចបំផុតដែលអាចដាក់ចូលបានគឺ $10 ឬ RUB 350។ នេះគឺសមហេតុផលហើយបើសិនយើងគិតពីឈ្មួញកណ្តាលដ៏ទៃទៀតដែលទាមទាររហូតដល់ទៅរាប់រយដុល្លារឯណោះ។ ទឹកប្រាក់តិចបំផុតដែលលោកអ្នកអាចលេងបាននោះគឺ $1។ នេះពិតជាចំនុចល្អណាស់ បើសិនជាអ្នកមិនចង់ប្រថុយលេងទឹកលុយច្រើនក្នុងពេលតែមួយ។ ទឹកប្រាក់ធំបំផុតដែលលោកអ្នកអាចលេងបានក្នុងមួយដងគឺ $200 ឬ RUB 10,000។

 

មើលការដាក់ប្រាក់យើងទទួលបានជំនួញពិតប្រាកដនិងការដកប្រាក់ពីអូឡាំពិកពាណិជ្ជកម្ម

olymp trade review

ការដែលមានឧបករណ៍វិភាគល្អៗក្នុងដៃនឹងជួយអោយអ្នកធ្វើងាយស្រួលក្នុងការទិញលក់បានជោគជ័យ។ Olymp Trade បានបន្តាក់ទុនយ៉ាងច្រើនក្នុងឧបករណ៍វិភាគដែលមានដូចជាសូចនាករនិងតារាបង្ហាញដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់។ កម្មវិធីទាំងនោះក៏មានផងដែរនូវលទ្ធភាពធ្វើ “ការវិភាគបច្ចេកទេស” ដែលអាចនាំមកនូវបច្ចេកទេសវិភាគកាន់តែស៊ីជម្រៅជាងនេះទៀត។

ក្រៅពីគណនីសាកល្បង Olymp Trade ក៏មានធនធានអប់រំជាច្រើនទៀតផងដែរ។ អតិថិជនទាំងអស់អាចចូលទៅមើល webinars និង interactive courses ជាច្រើនដែលនឹងជួយក្នុងការទិញលក់របស់លោកអ្នក។

ឈ្មួញកណ្តាលនេះនឹងផ្តល់ជូននូវប្រភេទគណនីពីរគឺ គណនីស្តង់ដា និងគណនីវីអាយភី។ អតិថិជនដែលបើកគណនីវីអាយភីគឺតម្រូវអោយដាក់លុយចូលតិចបំផុត $2000។ គណនីនេះនឹងអោយអ្នកធ្វើការទិញលក់ដោយគ្មានហានិភ័យទៅលើលុយតម្កល់របស់លោកអ្នក។

ចំពោះអតិថិជនថ្មីនឹងទទួលបាន bonuses។ ប៉ុន្តែអ្នកមានសិទ្ធក្នុងការមិនទទួល bonus ទាំងនោះ។
binary option

Olymp Trade ផ្តល់ជូននូវអត្រាផលចំនេញរហូតដល់ 80% សម្រាប់គណនីស្តង់ដារ និងរហូតដល់ 90% សម្រាប់គណនីវីអាយភី។ នេះពិតជាកម្រិតមួយខ្ពស់មែនបើសិនជាប្រៀបធៀបទៅនឹងឈ្មួញកណ្តាលដ៏ទៃទៀត។ អ្នកមានគណនីវីអាយភីក៏នឹងមានឱកាសក្នុងការប្រើប្រាស់ trading signals និងការណែនាំផ្សេងៗ ក៏ដូចជាអ្នកប្រឹក្សាផ្ទាល់ខ្លួនម្នាក់។ អតិថិជនទាំងអស់ក៏នឹងមានឱកាសក្នុងការបង្កើននូវប្រាក់ចំនេញរបស់ខ្លួនតាមរយៈកម្មវិធីប្រកួតប្រជែង និងកម្មវិធីពិសេសៗផ្សេងៗដែលតែងតែកើតឡើងជារឿយៗ។

ចំពោះចំនួនទ្រព្យសកម្មដែលអាចទិញលក់បានវិញគឺហាក់ដូចជាតិចបើប្រៀបទៅនឹងអ្នកផ្សេង។ វារួមមាន currency pairs ធំៗចំនួន១០ និង commodities ចំនួន៣។ ពិតណាស់វាគឺជាកម្មវិធីទិញលក់មួយដែលល្អប្រសិនជាអ្នកមិនចង់ខ្វាយខ្វល់ជាមួយនឹងទ្រព្យសកម្មទិញលក់ដ៏ច្រើនមុខនោះ។ ប៉ុន្តែសម្រាប់អ្នកទិញលក់ដែលមានបទពិសោធចង់បន្តាក់ទុនក្នុងទ្រព្យសកម្មដែលមានច្រើនប្រភេទនោះ វាប្រហែលជាមិនសូវជាសាកសមទេ។

Olymp Trade ក៏មានផ្តល់ជូនផងដែរនូវប្រភេទទិញលក់តែមួយ (call/put binary options)។ នេះក៏ប្រហែលជាមិនសមសម្រាប់អ្នកទិញលក់ដែលមានបទពិសោធនោះទេ។ ប៉ុន្តែប្រភេទ cal/put binary options នឹងជួយអោយអ្នកមានភាពងាយស្រួលក្នុងការទស្សទាយមើលការឡើងចុះ ហើយអាចនឹងជួយអោយអ្នកដកខ្លួនបានលឿនចេញទាន់ពីអន្ទាក់ខាតលុយ។ អ្នកក៏អាចបញ្ចប់ការទិញលក់របស់អ្នកមុនពេលផុតកំណត់ផងដែរដើម្បីបន្ថយការខាតបង់។ រយៈពេលសម្រាប់ជួញដូរគឺមានរយៈពេលខ្លីចន្លោះពី 15វិនាទី ទៅ 60នាទី។

គេហទំព័ររបស់គេគឺបានរចនាបានល្អ មានភាពងាយស្រួលក្នុងការចូលមើល។ ការកំណត់រូបភាពនិងទីតាំងពត៌មានក៏មានភាពងាយស្រួល ដោយមិនមានជាប់ជាមួយនឹងផ្ទាំងតារាងឬឧបករណ៍វិភាគនានា។ ប្រសិនបើអ្នកចង់ចូលប្រើឧបករណ៍បច្ចេកទេសមួយចំនួន អ្នកអាចចូលបានតាមរយៈប៊ូតុង “technical analysis” ដែលមាននៅលើផ្ទាំងកម្មវិធីនោះ។ ក្រៅពីកុំព្យូទ័រ លោកអ្នកក៏អាចចូលប្រើគណនី Olymp Trade របស់អ្នកយ៉ាងងាយស្រួលតាមរយៈ mobile app។

គេហទំព័រ Olymp Trade គឺអាចមើលបានជាភាសាអង់គ្លេស រុស្ស៊ី ឥណ្ឌូនេស៊ី និងថៃក្នុងចំណោមភាសាជាច្រើន។

អ្នកកាន់គណនីពិតប្រាកដក៏ដូចជាវីអាយភីអាចដាក់លុយចូលបានតាមរយៈ wire transfer, credit card ឬ e-wallet។ ការដកលុយចេញគឺអាចធ្វើឡើងបានតាមរយៈមធ្យោបាយដូចគ្នា។ កម្មវិធីនេះមិនមានកាត់លុយអ្នកបន្ថែមទៅលើការដកលុយចេញនោះទេ។ រាល់ការដកលុយចេញគឺមិនគិតថ្លៃដែលអាចអោយអ្នករក្សាទុកលុយដែលឈ្នះបានច្រើន។ រាល់ការស្នើសុំដកលុយទាំងអស់នឹងត្រូវធ្វើប្រតិបត្តិការក្នុងរយៈពេល 24 ម៉ោង អាស្រ័យលើជម្រើសវេរលុយដែលលោកអ្នករើស វាអាចចំណាយពេលរហូតដល់៥ថ្ងៃដើម្បីទទួលលុយបាន។

ក្រុមការងារសេវាកម្មអតិថិជនរបស់ OlympTrade គឺអាចទាក់ទងបានតាមរយៈអ៊ីមែល, online chat ឬ ទូរស័ព្ទ។ លោកអ្នកក៏អាចទាក់ទងពួកគេតាមរយៈគណនី social media របស់ពួកគេបានផងដែរ។

ការមិនពេញចិត្តរបស់អតិថិជនចំពោះ Olymp Trade
ការពិនិត្យឡើងវិញនៃឈ្មួញកណ្តាលបោកប្រាស់ Olimp trade

ពួកយើងបានរកឃើញថាអតិថិជនភាគច្រើនដាក់ពិន្ទុអោយ Olymp Trade យ៉ាងវិជ្ជមាន។ ប៉ុន្តែការស្រាវជ្រាវរបស់យើងគឺមានកង្វះខាតមួយត្រង់ថារាល់គំនិតរបស់អតិថិជនទាំងនោះភាគច្រើនគឺមកពីប្រទេសរុស្ស៊ី។ យើងបានព្យាយាមបកប្រែពាក្យបណ្តឹងមួយចំនួន ហើយមានពាក្យបណ្តឹងមួយនោះទាក់អារម្មណ៍របស់យើង។

ពាក្យបណ្តឹងនោះរៀបរាប់ពីអតិថិជនម្នាក់ដែលគាត់និយាយថាគាត់បានដាក់ទិញប្រតិបត្តិការពីរដែលដូចគ្នានៅលើកុំព្យូទ័រផ្សេងគ្នាក្នុងពេលតែមួយ។ លទ្ធផលនៅពេលដែលប្រតិបត្តិការផុតកំណត់នោះគឺខុសគ្នា។ ពួកយើងមិនអាចនិយាយបានថារឿងនេះជារឿងពិតមែននោះទេ។ ពាក្យបណ្តឹងមួយទៀតដែលយើងបានរកឃើញដែលនោះគឺនិយាយពីតម្លៃដែលបង្ហាញនៅលើគណនីសាកល្បងនិងគណនីពិតប្រាកដគឺខុសគ្នា។ ចំនុចនេះគឺភាគច្រើនតែងតែកើតមានចំពោះឈ្មួញកណ្តាលដ៏ទៃ ហើយការពន្យាពេលនៃការផ្លាស់ប្តូរតម្លៃបន្តិចបន្តួចក៏មិនមែនជារឿងប្លែកអ្វីដែរ។

Olymp Trade មើលទៅដូចជាមិនអីទេ

ចាប់តាំងពីពេលដែលគេបង្កើតឡើងមក Olymp Trade បានផ្តល់ជូននូវឱកាសទិញលក់ហិរញ្ញវត្ថុជាច្រើនដល់ប្រជាជនរុស្ស៊ីនិងប្រទេសជាច្រើនទៀតនៅអាស៊ី។ ដោយមានការគ្រប់គ្រងដោយ FMRRC នោះមានន័យថាឈ្មួញកណ្តាលមិនអាចផ្តល់ជូនសេវាកម្មដល់ប្រជាជននៃប្រទេសដ៏ទៃទៀតដូចជាអាមេរិចនិងប្រទេសនៃសហគមន៍អឺរ៉ុបនោះទេ។ លើសពីនេះទៅទៀត យើងក៏បានរកឃើញថាទីនេះគឺជាកន្លែងល្អមួយក្នុងការទិញលក់។

ភាពងាយស្រួលប្រើសម្រាប់អតិថិចន

គេហទំព័ររបស់ Olymp Trade គឺត្រូវបានរចនាឡើងយ៉ាងល្អដែលមានភាពងាយស្រួលក្នុងការចូលមើល។ ផ្ទាំងវេបសាយរបស់គេមិនមានជាប់ផ្ទាំងឬប៊ូតុងមិនបានការរញ៉េរញ៉ៃនោះទេ ដែលធ្វើអោយការប្រើប្រាស់មានភាពងាយស្រួលណាស់។ អ្នកក៏អាចចូលទៅប្រើកម្មវិធីនេះតាមរយៈកម្មវិធីទូរស័ព្ទ ដែលអាចអោយអ្នកទិញលក់អាចចូលទៅកាន់គណនីរបស់គេបានស្ទើរតែពីគ្រប់ទីកន្លែង។

គណនីសាកល្បងរបស់ Olyp Trade
olymptrade review

អតិថិជនថ្មីនឹងត្រូវបានផ្តល់ជូននូវគណនីសាកល្បងមួយដែលមានទឹកលុយស្រាប់ចំនួន RUB 10,000។ វាក៏មានផងដែរនូវធនធានអប់រំមួយចំនួនដូចជា វីដេអូ webinars និង eBookផងដែរ។ ពត៌មានដែលទាក់ទងនឹងរបៀបប្រើប្រាស់កម្មវិធីនេះក៏នឹងផ្តល់ជូនតាមរយៈទំព័រជាច្រើនដូចជា FAQ និង terms។ អ្នកណាក៏អាចចូលមើលធនធានទាំងអស់នេះបានដែរ មិនថាមានគណនីប្រភេទណានោះទេ។

ចំនួននៃទ្រព្យសកម្មដែលអាចទិញលក់បាន

ឈ្មួញកណ្តាល binary options សម័យថ្មីភាគច្រើនតែងផ្តល់ជូនទ្រព្យសកម្មសម្រាប់ទិញលក់ដល់ទៅ 50 ប្រភេទ។ ចំនែកឯOlymp Trade គឺមានផ្តល់ជូនតែ១៣ប្រភេទប៉ុណ្ណោះ បានន័យថាពួកគេមិនអាចប្រៀបធៀបបានជាមួយនឹងគូរប្រជែងផ្សេងទៀតបាននោះទេ។ លើសពីនេះទៅទៀត ពួកគេផ្តល់ជូនតែការទិញលក់តែមួយប្រភេទប៉ុណ្ណោះ (high/low binary options trading)។

ពេលវេលាផុតកំណត់

Olymp Trade is focused on offering short term trades. Traders can hold positions for as short as 15 seconds of as long as 1 hour. The interesting thing we found with this platform is that rather than have specific trade expiry times provided, you can actually type in your unique expiry period. This gives you more control over how long a trade should last. Another good feature is that you can cancel losing trades to minimize losses.

Commissions and effective returns

Olymp Trade មិនមានកាត់លុយបន្ថែមទៅលើប្រតិបត្តិការទិញលក់ ឬការដកលុយចេញនោះទេ។ កត្តានេះធ្វើអោយអ្នកអាចទុកលុយចំនេញរបស់អ្នកបានច្រើន។ អត្រាផលចំនេញរបស់គេក៏មើលទៅល្អដែរ។ អ្នកដែលមានគណនីស្តង់ដារអាចទទួលបានផលចំនេញរហូតដល់ 80% ចំនែកគណនីវីអាយភីវិញគឺបានរហូតដល់ 90%។

olymp trade demo

ទំនាក់ទំនងនិងជំនួយ

អតិថិជនអាចទាក់ទងក្រុមការងារជំនួយរបស់ Olymp Trade បានតាមរយៈ live chat, ទូរស័ព្ទ, អ៊ីមេល និងតាមរយៈគណនី social media ផ្សេងៗ។ អ៊ីមែលភាគច្រើនត្រូវបានឆ្លើយតបក្នុងរយៈពេល 24 ម៉ោង។

ការដាក់លុយ ដកលុយ និង bonuses

Olymp Trade ផ្តល់ជូនប្រភេទគណនីចំនួនពីរ។ ទឹកលុយសម្រាប់ដាក់ចូលតិចបំផុតក្នុងគណនីស្តង់ដារគឺ $10 ចំនែកគណនីវីអាយភីវិញនោះគឺ $2000។ នេះគឺហាក់ដូចជាតិចបើប្រៀបធៀបទៅនឹងអ្វីដែលទាមទារដោយឈ្មួញកណ្តាលផ្សេងទៀត។ ទឹកលុយតិចបំផុតដែលអាចទិញលក់បាននោះគឺ $1។

អតិថិជនទាំងអស់អាចដកលុយចេញបានតាមរយៈ wire transfer, credit card ឬ e-wallet។ ការដកលុយចេញនឹងធ្វើប្រតិបត្តិការភ្លាមៗ ប៉ុន្តែត្រូវការពេលវេលាប្រមាណរហូតដល់៥ថ្ងៃដើម្បីទទួលបានលុយ។ ចំនុចមួយដែលពួកយើងចូលចិត្តនោះគឺរាល់កំរៃបន្ថែមនៃការវេរលុយគឺត្រូវបានចេញដោយក្រុមហ៊ុន។ លើសពីនេះទៅទៀត គេក៏មិនបានកំណត់ចំនួនច្រើនបំផុតដែលអាចដកលុយចេញបាននោះដែរ។

ពួកគេក៏ផ្តល់ជូនផងដែរនូវ bonuses សម្រាប់ការចុះឈ្មោះដំបូង។ Bonus ដែកអាចទទួលបានគឺអាស្រ័យទៅលើចំនួនទឹកលុយដែលអ្នកដាក់ចូល។ អតិថិជនអាចបញ្ចប់ bonuses បាន។ ប្រសិនបើអ្នកទទួលបាន bonus គេទាមទារអោយអ្នកទទួលបានផលចំនេញ២៥ដងសិនទើបអាចដកវាចេញបាន។

ខ្ញុំពិតជាមានបទពិសោធល្អក្នុងការប្រើប្រាស skrill។ ខ្ញុំអោយយោបល់អោយប្រើ Digital wallet ដោយសារអត្រាកំរៃប្រតិបត្តិការវាថោក ហើយមានសុវត្ថិភាពខ្ពស់។ ចុចតំណរភ្ជាប់ខាងក្រោមដើម្បីចូលមើល។

ការដាក់លុយចូលរបស់ skrill olymp trade

បន្ថែមលើលក្ខណៈពិសេសរបស់ Olymp Trade

olymp trade platform

បើទោះបីជាអតិថិជនចំបងរបស់ពួកគេគឺរុស្ស៊ីក៏ដោយ Olymp Trade គឺអាចរកមើលបានជា 5 ភាសា ដែលធ្វើអោយវាមានភាពងាយស្រួលក្នុងការចូលមើល។ គេហទំព័ររបស់វាក៏មានផ្តល់ជូននូវឧបករណ៍វិភាគនិងធនធានល្អៗដូចជា តារាងបង្ហាញ សូចនាករ និងឧបករណ៍ជាច្រើនទៀត។ ចំនុចមួយទៀតដែលយើងចូលចិត្តនោះគឺការដែលវាមានជា mobile app ដែលផ្តល់ភាពងាយស្រួលជាខ្លាំង។

មានភាពងាយស្រួលប្រើ ហើយផ្តោតលើអ្នកទិញលក់ដំបូងគឺជាពាក្យដែលសាកសមក្នុងការពណ៌នាអំពី Olymp Trade។ កម្មវិធីបានកំនត់នូវទ្រព្យសកម្មដែលអាចធ្វើការទិញលក់បានដែលសមរម្យ ហើយមានឧបករណ៍និងធនធានជាច្រើនដែលអាចជាជំនួយដ៏ល្អជាពិសេសសម្រាប់អ្នកដែលចង់ចាប់ផ្តើមធ្វើការទិញលក់ដំបូង។

ការបង្កើតគណនីជាមួយ Olymp Trade

ឈ្មួញកណ្តាលនេះបានផ្តោតខ្លាំងលើអ្នកទិញលក់មកពីរុស្ស៊ី ដូច្នេះហើយទើបមានការត្រួតពិនិត្យពី FMRRC ក៏ដូចជាមិនមានប្រទេសជាច្រើនទៀតដែលស្ថិតនៅក្រោមកញ្ចប់សេវាកម្មរបស់គេ។ យ៉ាងណាក្តី មិនមែនគ្រប់ចំនុចគឺមិនល្អនោះទេ។ ផលចំនេញរបស់គេគឺខ្ពស់ បើប្រៀបទៅនឹងឈ្មួញកណ្តាលគូរប្រជែងដ៏ទៃទៀត ហើយការដែលមិនមាន commissions ឬកម្រៃបន្ថែមគឺជាចំនុចល្អដែលអាចជួយអោយអ្នកអាចរក្សាទុកផលចំនេញបានច្រើន។ Olymp Trade ក៏ជាសមាជិកមួយរបស់ FinaCom ផងដែរ។ ក្នុងនាមជាអ្នកទិញលក់ដែលវិនិយោគជាមួយឈ្មួញកណ្តាលមួយនេះ លោកអ្នកអាចទុកចិត្តបានថាទឹកលុយរបស់លោកអ្នកនឹងត្រូវបានការពារប្រសិនបើឈ្មួញកណ្តាលមានបញ្ហា។

olymp trade login

ប្រសិនជាអ្នកចាប់អារម្មណ៍ សូមចុចលើតំណរភ្ជាប់ខាងក្រោមដើម្បីធ្វើការចុះឈ្មោះ ហើយពិនិត្យបន្ថែមដោយខ្លួន ឯង។

 

ពិនិត្យបន្ថែមលើ ការវិភាគលើឈ្មួញកណ្តាល Binary option ផ្សេងទៀត.។

អរគុណដែលបានចូលមើល ហើយសូមអោយលោកអ្នកធ្វើការទិញលក់បានជោគជ័យ។

ពាណិជ្ជកម្មអូឡាំពិក

Click here to get this post in PDF